Friday, May 3, 2019
ប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល
ថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចូលរួមប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដែលមានការចូលរួមពីអាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំរាយប៉ាយ និងប្រជាពលរដ្ឋ សរុបចំនួន ៣៧ នាក់ស្រ្តី៥នាក់ ក្នុងឳកាសនោះដែល លោកនាយខណ្ឌបានពន្យល់អប់រំន័យខ្លឹមសារនីមួយៗដែលមានចែងក្នុងច្បាប់ស្តីពីជលផល ជូនប្រជាពលរដ្ឋដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់ និងបានធ្វើកិច្ចសន្យាហាមឃាត់ការកកាយយកដីក្នុងដែននេសាទ ការជីក បៀក្នុងដែននេសាទ ការឈូសឆាយដីព្រៃលិចទឹក ដល់ម្ចាស់គ្រឿងចក្រ ចំនួន១០នាក់ ដែលប្រកបអាជីវកម្មនៅឃុំរាយប៉ាយ ស្រុកកងមាស។
Thursday, May 2, 2019
Tuesday, April 30, 2019
អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៣ នៃទិវាពលកម្មជាតិ ១ ឧសភា
ថ្ងៃអង្គារ៍ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ ស៊ឹម ថាវីរៈ បានចូលរួម អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៣ នៃទិវាពលកម្មជាតិ ១ ឧសភា នៅរោងចក្រ Medtecs ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីកម្មករ-កម្មការិនីរោងចក្រកាត់ដេរជាង៣៤០០នាក់ ។ក្រៅពីការផ្តល់សារអប់រំពីការងារ និងអត្ថប្រយោជន៍នៃការងារ ឯកឧត្តម គួច ចំរើន និងក្រុមការងារ ព្រមទាំងភាគីរោងចក្រ ក៏ចាប់ឆ្នោតផ្តល់សំណាង ព្រមទាំងលេងល្បែងកម្សាន្តផ្តល់ភាពសប្បាយរីករាយដល់កម្មករ ។
ឯកឧត្ដម គួច ចំរើន បានអំពាវនាវសូមឱ្យកម្មករ-កម្មាការិនី ធ្វើយ៉ាងណាយកចិត្តទុកដាក់លើបញ្ហាសុខភាពជាចំបង ជាពិសេសត្រូវធ្វើអនាម័យនៅកន្លែងការងារ ព្រមទាំងប្រឹងប្រែងបំពេញការងារដើម្បីរោងចក្ររីកចម្រើន ហើយរោងចក្រមានលទ្ធភាពបំពេញសេចក្តីត្រូវការរបស់កម្មករ-កម្មការិនីវិញ តាមច្បាប់ស្តីពីការងារ។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំឱ្យរោងចក្រជាសហគមន៍ដ៏សុខសាន្ត ដែលមានទំនាក់ទំនងល្អរវាងថៅកែ អ្នកគ្រប់គ្រងរោងចក្រ និងកម្មករ«តំបន់រោងចក្រជាតំបន់គ្មានបងតូច បងធំ និងគ្មានការកៀបសង្កត់ បង្កអសន្តិសុខណាមួយឡើយ»៕

Subscribe to:
Posts (Atom)